ទ្រឹស្ដីនៃការអប់រំនិងការអនុវត្តន៍

.ទ្រឹស្ដីនៃការអប់រំនិងការអនុវត្តន៍ ៖






ទ្រឹស្តីការសិក្សា
- ការសិក្សា​ គឺជាសមត្ថភាពមូលដ្ឋានសំខានបំផុតសំរាប់ជីវិតរស់របស់មនុស្សគេចែកការសិក្សាជាពីរ៖
1.ការសិក្សាផ្លូវការ (សាលារៀន, មហាវិទ្យាល័យ, សាកលវិទ្យាល័យ)
2.ការសិក្សាក្រៅផ្លូវការ (ការសិក្សាក្នុងជីវិតប្រចំាថ្ងៃ ,ការរៀនពីកំហុសរបស់ខ្លួន)
+វិធីសាស្រ្តនៃការសិក្សា
-ការសិក្សាដោយការពីសោធន៍ និងកំហុស
-ការសិក្សានៅក្នុងថ្នាក់រៀន (សិស្សអង្គុយ និងស្តាប់ច្រើន)
-ការសិក្សាតាមរយៈការគិត និងកម្រិតយល់ដឹងខ្ពស់(ហេតុការហ៍, បាតុភូតដែលបានកើតឡើង), នៅមហាវិទ្យាល័យ
+តើការសិក្សាជាអ្វី?
និយមន័យធំៗពីរ ស្តីពីការសិក្សារួមមាន៖
-​ទ្រឹស្តីនិយមបែបអាកប្បកិរិយា - ជាការពាក់ព័ន្ឋទៅនឹងបំលាស់ប្តូរផ្នែកអាកប្បកិរិយាជាអចិន្រ្តៃយ៍ដោយផ្អែកលើបទពីសោធន៍។
-ទ្រឹស្តីនិយមតាមបែបញ្ញាណ - គឺជាសកម្មភាពរស់រវើក ការរីចំរើនខាងផ្នែកខួរក្បាល និងការទទួលបាននូវចំណេះដឹង ការចងចាំ និងការអនុវត្តន៍ ដើម្បីដោះស្រាយបញ្ហា។
+តើអ្នកកំណត់និយមន័យការសិក្សាដូចម្តេច?
      • ផ្អែកលើទ្រឹស្តីនិយមបែបអាកប្បកិរិយា ការផ្លាស់ប្តូរអាកប្បកិរិយាអាចបណ្តាលមកពីកត្តាច្រើនយ៉ាង មិនមែន មកពីការសិក្សាទាំងអស់នោះទេ។
+អនុវត្តន៍៖
    1. ចូរយកក្រដាសមួយសន្លឹកហើយសរសេរពីរបៀបសិក្សារបស់អ្នក។
    2. ក្រៅពីអ្វីដែលអ្នកបានសរសេរខាងលើ ចូរនិយាយពីអ្វីដែលអ្នកបានរៀន។
    3. ឥឡូវនេះ ចែកព័ត៌មានទាំងអស់នោះ ទៅជាក្រុមផ្សេងៗគ្នា ។
    4. តើមានប្រភេទខុសៗគ្នាប៉ុន្មានដែលអ្នកបានបង្កើត?
    5. https://sokhomso.blogspot.com/



Comments