Posts

Showing posts from November, 2017

ទ្រឹស្ដីនៃការអប់រំនិងការអនុវត្តន៍

. ទ្រឹស្ដីនៃការអប់រំនិងការអនុវត្តន៍ ៖ ទ្រឹស្តីការសិក្សា - ការសិក្សា​ គឺជាសមត្ថភាពមូលដ្ឋានសំខានបំផុតសំរាប់ជីវិតរស់របស់មនុស្សគេចែកការសិក្សាជាពីរ៖ 1.ការសិក្សាផ្លូវការ (សាលារៀន, មហាវិទ្យាល័យ, សាកលវិទ្យាល័យ) 2.ការសិក្សាក្រៅផ្លូវការ (ការសិក្សាក្នុងជីវិតប្រចំាថ្ងៃ ,ការរៀនពីកំហុសរបស់ខ្លួន) +វិធីសាស្រ្តនៃការសិក្សា -ការសិក្សាដោយការពីសោធន៍ និងកំហុស -ការសិក្សានៅក្នុងថ្នាក់រៀន (សិស្សអង្គុយ និងស្តាប់ច្រើន) -ការសិក្សាតាមរយៈការគិត និងកម្រិតយល់ដឹងខ្ពស់(ហេតុការហ៍, បាតុភូតដែលបានកើតឡើង), នៅមហាវិទ្យាល័យ +តើការសិក្សាជាអ្វី? និយមន័យធំៗពីរ ស្តីពីការសិក្សារួមមាន៖ -​ទ្រឹស្តីនិយមបែបអាកប្បកិរិយា - ជាការពាក់ព័ន្ឋទៅនឹងបំលាស់ប្តូរផ្នែកអាកប្បកិរិយាជាអចិន្រ្តៃយ៍ដោយផ្អែកលើបទពីសោធន៍។ -ទ្រឹស្តីនិយមតាមបែបញ្ញាណ - គឺជាសកម្មភាពរស់រវើក ការរីចំរើនខាងផ្នែកខួរក្បាល និងការទទួលបាននូវចំណេះដឹង ការចងចាំ និងការអនុវត្តន៍ ដើម្បីដោះស្រាយបញ្ហា។ + តើអ្នកកំណត់និយមន័យការសិក្សាដូចម្តេច? ផ្អែកលើទ្រឹស្តីនិយមបែបអាកប្បកិរិយា ការផ្លាស់ប្តូរអាកប្បកិរិយាអាចបណ្តាលមកពីកត្តាច្រើនយ៉ាង មិនមែន មកពីការសិក្សាទាំង...